របៀបបង្កើត RC CAR តាម Arduino Board


RC CAR គឺជាអ្វី? លឺពាក្យ RC CAR អ្នកប្រាកដជានឹកឃើញដល់ឡានបញ្ចារហើយ ច្បាស់ណាស់វាគឺជាឡានបញ្ចារ។ តែឡានបញ្ចារនេះគឺវាខុសពីគេ ដែរលោកអ្នកអាចបង្កើតវាដោយខ្លួនឯងបានដោយងាយស្រួល។ លោកអ្នកគ្រាន់តែត្រូវការ hardware មួយចំនួន និងsoftware ក្នុងការដំឡើងមានដូចជា៖
-Arduino Nano
-Motor Driver L298N
-Motor and Wheel
-Battery
-Bluetooth Module HC-06
-Wire
-Arduino Application (https://www.arduino.cc/)



  • Arduino Nano:


Arduino Nano គឺបន្ចះឈីបមួយប្រើសម្រាប់ចាប់យកតំលៃ ពី Bluetooth Module HC-04 និងបញ្ជាទៅកាន់ Motor Driver។


  • Motor Driver L298N:

Motor Driver L298N គឹជាឧបករណ៏មួយអាចអោយយើងគ្រប់គ្រងល្បឿន និងទិសដៅវិលសម្រាប់ Motor ទាំងពីរ។


  • Motor and Wheel:

Motor and Wheel ជាប្រភេទ Motor ដែរមានតង់ស្យុង 12V សម្រាប់បង្វិលកង់អោយ RC CAR ទៅមុខ ទៅក្រោយ ទៅឆ្វេង ឬ ទៅស្ដាំ។


  • Battery:

Battery គឺជាប្រភពថាមពលសម្រាប់ផ្ដល់ទៅអោយ Motor 12V។ វាផ្តល់តង់ស្យុងពី 9V-12V ទៅអោយ Motor Driver L298N និង Arduino Board។


  • Bluetooth Module HC-06:

HC-06 ជាឧបករណ៍ដែលទទួលទិន្នន័យពី smartphone តាមរយ: Bluetooth ហើយវាបញ្ជូនបន្តទៅកាន់ Arduino board ហើយ Arduino បញ្ជូន Data ទៅកាន់ L298N ដើម្បីធ្វើការបញ្ជាទៅលើ Motors ទាំងពីរ។


អ្នកត្រូវបង្កើតកម្មវីធីមួយនៅលើ Android សម្រាប់បញ្ចារ RC CAR តាមរយៈ Website MIT App Inventor ឫ Download apk file តាម link: http://bit.ly/2FffmM4 

ចំពោះ source code អ្នកអាច download តាម GitHub: http://bit.ly/37vz2HS

Comments